ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ដាក់ពង្រាយភ្នាក់ងារ ប្រឆាំងអំពើភេរវកម្ម ដើម្បីឆ្លើយតបនឹងការតវ៉ានៅទូទាំងប្រទេស

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi តាមសេចក្តីរាយការណ៍ បានដាក់ពង្រាយភ្នាក់ងារពិសេសប្រឆាំងអំពើភេរវកម្មរបស់ប្រទេស នៅថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីធ្វើការឆ្លើយតបនឹងការតវ៉ាដ៏ធំនៅទូទាំងប្រទេស។

កងកម្លាំងអ៊ីរ៉ាក់និយាយថា ការធ្វើនេះ គឺជាគ្រប់គ្រងការតវ៉ាដែលមានហិង្សា ដែលមានទីតាំងស្ថិតនៅ ក្នុងទីក្រុងបាដាដ និងទីក្រុងណាស៊ីរីយ៉ា ដែលបានចាប់ផ្តើមនៅថ្ងៃសុក្រ ប្រឆាំងនឹងអំពើពុករលួយ និងស្នើឲ្យមានកំណែទម្រង់ប្រព័ន្ធនយោបាយរបស់ប្រទេស។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងអ៊ីរ៉ាក់និយាយដូច្នេះថា “កងកម្លាំងភ្នាក់ងារប្រឆាំងអំពើភេរវកម្ម ត្រូវបានដាក់ពង្រាយនៅក្នុង តំបន់ខ្លះនៃទីក្រុងបាដាដ ដើម្បីការពារអគាររដ្ឋពីក្រុមគ្មានរបៀប ដែលឆ្លៀតឱកាស នៅពេលកងកម្លាំងសន្តិសុខ រវល់ការពារការតវ៉ានិងអ្នកតវ៉ា”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top