បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋស៊ីរី SANA បាននិយាយថា រដ្ឋាភិបាលស៊ីរី បានសម្តែង ការស្វាគមន៍ ចំពោះការដកថយ នៅភាគខាងជើង របស់កងកម្លាំង ដឹកនាំដោយពួកឃឺដ មានចម្ងាយ៣០គីឡូម៉ែត្រ ចេញពីតំបន់ព្រំដែន ។
តាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីក្រុងដាម៉ាស បាននិយាយប្រាប់ថា ការដកថយ របស់កងកម្លាំង លទ្ធិប្រជាធិបតេយ្យស៊ីរី ពីតំបន់ព្រំដែន បានកម្ចាស់ចោលលេសដ៏សំខាន់ នៃការលុកលុយ របស់ប្រទេសតួកគី នៅលើទឹកដី នៃប្រទេសស៊ីរី។
ក្រៅពីនោះ ទីក្រុងដាម៉ាស ក៏បាននិយាយទៀតផងដែរថា រដ្ឋាភិបាលនឹងជួយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់វិញ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់មនុស្សរាល់គ្នា ក្នុងការវិលត្រឡប់ មករកការបង្រួបបង្រួមជាតិស៊ីរី ទាំងផ្នែកទឹកដីនិងប្រជាជន ៕
ប្រែសម្រួល៖ប៉ាង កុង