ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជំរុញឲ្យអាមេរិក ងាកមករកតុ ចរចាគ្នាឡើងវិញ

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ថា កាលពីថ្ងៃ អាទិត្យម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់មួយរូប មកពីសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (DPRK)ឬហៅថា កូរ៉េខាងជើង បានជំរុញឲ្យសហរដ្ឋអាមេរិក វិលមករកតុចរចា នៅចុងឆ្នាំនេះ និងបានរិះគន់អាមេរិកដែលមាន គលនយោបាយចង់បង្ក ជាសត្រូវមកលើកូរ៉េខាងជើង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលស្ថិតក្រោមការប្រកាស របស់ប្រធានគណៈកម្មាធិការសន្តិភាពកូរ៉េនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក(KAPPC)ដោយលោក Kim Yong Chol បានថ្លែង ដោយត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ ព័ត៌មានកណ្តាលរបស់កូរ៉េ (KCNA)បានថ្លែងថា សហរដ្ឋអាមេរិក “គឺថា ពេលនេះមានភាពអសង្ឃឹមច្រើនដែល បង្កជាសត្រូវដោយប្រើគោលនយោបាយមកលើកូរ៉េខាងជើង ។ វាការវិនិច្ឆ័យមួយមិនត្រឹមត្រូវ និងបង្កទុក្ខលំបាក មកដល់កូរ៉េខាងជើង ” ។

ប្រធាន KAPPC បានរិះគន់ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានដាក់សម្ពាធមកលើប្រទេសដទៃៗឲ្យនៅ ឯកោ ។ កូរ៉េខាងជើង ក៏សូមអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោន អនុម័តជាថ្មីដើម្បីឲ្យមានភាពស្និទ្ធស្នាលគ្នាឡើងវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា

To Top