ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសកាលពីថ្ងៃអាទិត្យ ទូទាំងរដ្ឋមួយនេះថា ស្ថិតក្នុងគ្រាអាសន្ន ខណៈដែលលក្ខខណ្ឌ នៃអាកាសធាតុមិនអំណោយផល ដែលជាលទ្ធផលកើតចេញពីភ្លើងឆេះព្រៃ ជាច្រើនកន្លែង និងបានធ្វើការជម្លៀស ពលរដ្ឋចេញពីរដ្ឋមួយនេះ ។
យោងតាមសេចក្តី ប្រកាសព័ត៌មានមួយចេញ ដោយការិយាល័យ របស់លោកអភិបាលរដ្ឋ បានឲ្យដឹងថា ភ្លើងឆេះ ព្រៃនៅ Kincade នៅក្នុងតំបន់ Sonoma បានឆាបឆេះលើផ្ទៃដី ប្រមាណជាង៣០.០០អា ដែលនាំឲ្យធ្វើការ ជម្លៀសពលរដ្ឋប្រមាណ២០០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ ភ្លើងឆេះព្រៃនៅ Tick តំបន់ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ាវិញ ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយបានគំរាមកំហែងដល់ផ្ទះសម្បែងជាច្រើន និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន និងបង្ខំឲ្យធ្វើការជម្លៀសពលរដ្ឋប្រមាណ១០.០០០ នាក់ផងដែរ ។
ដោយសារតែមានខ្យល់បក់ខ្លាំង ដែលបណ្តាលឲ្យភ្លើងឆេះព្រៃបន្តចេះរាលដាលកាន់ តែខ្លាំងនៅទូទាំង រដ្ឋនេះតែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា