ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងព្រួយបារម្ភពីការផ្ទុះភ្នំភ្លើង ក្រោយរញ្ជួយដីនៅ កោះភាគនិរតីប្រទេស

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានឲ្យដឹងថាកម្រិតប្រកាសអាសន្ន សម្រាប់ភ្នំភ្លើងនៅលើកោះមួយ នៅភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានលើកឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការរញ្ជួយដីទ្រង់ទ្រាយធំមួយ ត្រូវបានគេកត់ត្រានៅក្បែររណ្តៅ ភ្នំភ្លើងកាលពីយប់មុន ។

កម្រិតនៃការព្រមានពីបន្ទុះភ្នំភ្លើង Shindake លើកោះ Kuchinoerabu ហើយបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ភ្នំ Shindake នៅលើកោះ Kuchinoerabu ក្នុងខេត្ត Kagoshima ត្រូវបានតំឡើងកម្រិតពី ២ ទៅ ៣ នៅលើខ្នាត ៥ ដែលទាមទារឲ្យអ្នកឡើង ភ្នំជៀសវាងការឡើងភ្នំ ។

ភ្នំនេះមានការផ្ទុះជាបន្តបន្ទាប់ជាមួយ នឹងការហូរតាមរលកធាតុអាកាសកាលពីខែធ្នូ និងមករា ប៉ុន្តែកម្រិតប្រកាសអាសន្នត្រូវបានបន្ទាបពីថ្ងៃទី០៣ ដល់ថ្ងៃទី០២ ខែមិថុនា នៅពេលគ្មានការផ្ទុះណាមួយត្រូវបាន គេសង្កេតឃើញចាប់ តាំងពីខែកុម្ភៈមក៕

ដោយ ឈូក បូរ៉ា

To Top