ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត សរសើរ សហរដ្ឋអាមេរិក ជុំវិញការស្លាប់ របស់មេដឹកនាំក្រុម រដ្ឋឥស្លាមជ្រុលនិយម

បរទេស៖ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសមួយរូបថា ប្រទេសអារ៉ាប៊ីសាអូឌីត បានសរសើររដ្ឋបាលសហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការវាយឆ្មក់ ដែលបណ្ដាលស្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi។

សហរដ្ឋអាមេរិកនិយាយថា លោក Baghdadi ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មយ នៅក្នុងប្រទេសស៊ីរី ហើយមន្ត្រីអារ៉ាប៊ីសាអូឌីតនិយាយថា ទីក្រុងរីយ៉ាដបន្តធ្វើការងារជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ នៅក្នុងការប្រយុទ្ធនឹងអំពើហិង្សា។ 

គួរបញ្ជាក់ថា លោក Baghdadi  ដែលដឹកនាំក្រុមជីហាដ ចាប់តាំងពីឆ្នាំ២០១០មកនោះ បានសម្លាប់ខ្លួនដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្រោយពីភៀសខ្លួនគេចចូលទៅក្នុងរូងក្រោមដីមួយកន្លែង ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិកចូលដេញតាម៕ 

ប្រែសម្រួល៖ប៉ាង កុង

To Top