ព័ត៌មានអន្តរជាតិ

ក្រុមសង្គមស៊ីវិល កូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង បានធ្វើសន្និសិទ កាសែតនៅខាងក្រៅ សេតវិមានកាលពីថ្ងៃច័ន្ទ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើឱ្យមានប្រក្រតីភាព នូវទំនាក់ទំនងជាមួយកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយគណៈប្រតិភូសន្តិភាពស៊ីវិលឆ្នាំ២០១៩ ទៅកាន់សហរដ្ឋអាមេរិក ដែលបានកើតឡើងនៅពេល ដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មានភាពតានតឹងចំពេលមានការចរចា ដែលជាប់គាំងស្តីពីការរុះរើកម្មវិធី អាវុធនុយក្លេអ៊ែររបស់របបនេះ។

ផ្ទាំងពាណិជ្ជកម្ម

គណៈប្រតិភូត្រូវបានដឹកនាំដោយសមាជិក នៃគណៈកម្មាធិការកូរ៉េខាងត្បូង សម្រាប់ការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី១៥ ខែមិថុនា ដែលជាកិច្ចព្រមព្រៀងដែលបានធ្វើឡើងដោយកូរ៉េទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូង ដែលមិនធ្លាប់មានកាលពីឆ្នាំ២០០០៕

ដោយ ឈូក បូរ៉ា

To Top