បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមរិកនិងកូរ៉េខាងជើង ចាំបាច់ត្រូវតែបន្តកិច្ចពិភាក្សាគ្នា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលគាំទ្រការប្រឆាំង របស់ទីក្រុងព្យុងយ៉ាង ចំពោះទណ្ឌកម្មសេដ្ឋកិច្ច។
ទីភ្នាក់ងារសារព័ត៌មាន Global Times បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួង លោក Geng Shuang បាននិយាយនៅថ្ងៃចន្ទ ក្នុងពិធីសន្និសីទកាសែតមួយថា រដ្ឋាភិបាលចិន កំពុងតែឃ្លាំមើលយ៉ាងជិតស្និទ្ធ ចំពោះស្ថានភាពបច្ចុប្បន្ន នៅលើឧបទ្វីបកូរ៉េ”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក Geng Shuang គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់ កូរ៉េខាងជើង លោក គីម យ៉ុងឈុល បានធ្វើការថ្កោលទោសការគាំទ្រ របស់អាមេរិក ចំពោះការដាក់ទណ្ឌកម្ម ហើយមន្ត្រីការទូតកូរ៉េខាងជើងនេះ បាននិយាយថា អាមេរិកកំពុងតែជំរុញប្រទេសដទៃ ឲ្យអនុវត្តទណ្ឌកម្ម អង្គការសហប្រជាជាតិ ស្របពេលជាមួយនឹងការអំពាវនាវ ឲ្យប្រទេសនីមួយៗ ចេញសេចក្តីសម្រេចប្រឆាំងទីក្រុងព្យុងយ៉ាង នៅមហាសន្និបាតអង្គការសហប្រជាជាតិ៕ ប្រែសម្រួល៖ប៉ាង កុង