ព័ត៌មានអន្តរជាតិ

អាមេរិក ចង់បង្កើន ការប្រយុទ្ធប្រឆាំង ក្រុមរដ្ឋឥស្លាម ជ្រុលនិយមក្រោយការ មេដឹកនាំក្រុមនេះ

បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួង ការបរទេសអាមេរិក បាននិយាយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ចង់ជំរុញពង្រឹង កងកម្លាំងចម្រុះ ប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅក្នុងប្រទេសស៊ីរីភាគខាងជើង ក្រោយពីមេដឹកនាំចលនាក្រុមជីហាដ Abu Bakr al-Baghdadi ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ កាលពីចុងសប្ដាហ៍ ។

មន្ត្រីរូបនោះ បាននិយាយប្រាប់ថា ដោយការប្រកាសដកកងកម្លាំង ទ័ពសហរដ្ឋអាមេរិក ពីប្រទេសស៊ីរីភាគខាងជើង កាលពីថ្ងៃទី០៦ ខែតុលា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងបោះបង់ចោលការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយមនោះទេ ។

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន New York Times នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីអាមេរិកដដែលនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “មិនធ្លាប់មានគំនិតថា យើងនឹងបោះបង់ចោលបេសកកម្ម ដេញកម្ចាស់ចោលក្រុមរដ្ឋឥស្លាម ជ្រុលនិយមនោះទេ ហើយនេះ គឺជាការខិតខំប្រឹងប្រែងដ៏ធំ ដែលកំពុងតែបន្ត”៕
ប្រែសម្រួល៖ប៉ាង កុង

To Top