ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ាក់ ៖ គ្រាប់មីស៊ីលមួយគ្រាប់ ធ្លាក់នៅក្បែរជំរុំតាជី

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Najah al-Shammari តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃអង្គារនេះថា គ្រាប់មីស៊ីលមួយគ្រាប់ បានធ្លាក់នៅក្បែរជំរុំតាជី ប៉ុន្តែមិនបានបណ្ដាល ឲ្យមានការខូចខាតណាមួយនោះទេ។

ដោយសង្កត់ធ្ងន់ពីភាព ចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពមនុស្ស ទាំងអស់នៅក្នុងជំរុំនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ បានមានប្រសាសន៍ដូច្នេះថា “ជំរុំតាជីកំពុងតែមើលឃើញ ពីស្ថិរភាពសន្តិសុខ និងមិនមានការខូចខាតនោះទេ”។

គួបញ្ជាក់ថា ជំរុំតាជី គឺជាបន្ទាយយោធាមួយ ដែលប្រើប្រាស់ដោយកងកម្លាំងសម្ពន្ធមិត្ត ស្ថិតនៅក្នុងទីជនបទមួយ ដែលមានចម្ងាយប្រមាណ២៧គីឡូម៉ែត្រ នៅខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top