ព័ត៌មានអន្តរជាតិ

អត្រាអតិផរណា របស់កូរ៉េខាងជើង នៅតែមានស្ថេរភាព តាំងពីឆ្នាំ២០១៥

សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានរក្សាអត្រាអតិផរណា ឱ្យមានស្ថេរភាព ចាប់តាំងពីឆ្នាំ២០១៥ ដោយសារវិធានការគោល នយោបាយរូបិយវត្ថុ ដោយចេតនារបស់របបនេះ ។

លោក Chung Yeon-wook អ្នកស្រាវជ្រាវនៅ NH Investment & Securities បានលើកឡើងថា អត្រាអតិផរណារបស់កូរ៉េខាងជើង បានកើនឡើងដល់ ២២៩ ភាគរយក្នុងឆ្នាំ២០១១ និងប្រែទៅជាអវិជ្ជមាននៅឆ្នាំ២០១៤ ប៉ុន្តែវានៅតែមានជិត ៥ ភាគរយចាប់តាំងពីឆ្នាំ២០១៥ ។

លោកបានសរសេរនៅក្នុងរបាយការណ៍ ដែលចេញផ្សាយដោយការត្រួតពិនិត្យ សេដ្ឋកិច្ចកូរ៉េខាងជើង របស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលគ្រប់គ្រងដោយរដ្ឋថា“ វិធានការគោលនយោបាយ របស់របបកូរ៉េខាងជើង បានរួមចំណែកដល់លទ្ធផលនេះ” ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបាន ឈប់ចេញរូបិយប័ណ្ណ (របស់ខ្លួន) ឬចាត់វិធានការដោយស្ងាត់ស្ងៀម”៕

ដោយ ឈូក បូរ៉ា

To Top