ព័ត៌មានអន្តរជាតិ

រយៈពេល ៨ខែ ចិនផ្ដល់ជំនួយជាង ៣៥លានដុល្លារ ទៅឲ្យកូរ៉េខាងជើង

ប៉េកាំង៖ ទិន្នន័យគយរបស់ទីក្រុងប៉េកាំង បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានផ្តល់ជំនួយជាង ៣៥ លានដុល្លារអាមេរិក ដល់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ខណៈដែលប្រទេសកូរ៉េខាងជើង ដែលក្រីក្រកំពុងតែតស៊ូ នឹងកង្វះស្បៀងរ៉ាំរ៉ៃ ចំពេលមានទណ្ឌកម្មពិភពលោក ដែលមានច្រើន។

យោងតាមទិន្នន័យ បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់សរុប ៣៤,៦ លានដុល្លារត្រូវបានចំណាយ ទៅលើការផ្តល់ជីចំនួន ៩៨.៣០៥ តោនក្នុងចន្លោះខែមករា – សីហា។

កម្ពស់ទាំងនេះ អាចនឹងមានការកើនឡើង បន្ថែមទៀតនៅចុងឆ្នាំនេះ នៅពេលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។

ប្រទេសចិន គឺជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចកំពូល របស់កូរ៉េខាងជើង ប៉ុន្តែប្រទេសនេះ មិនបានផ្តល់ជំនួយណាមួយ ដល់កូរ៉េខាងជើងនៅឆ្នាំ២០១៧ នៅពេលដែលទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរ ជាបន្តបន្ទាប់នោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top