ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងនៅហ្គាណា សេចក្តីរាយការណ៍ បឋមសម្លាប់មនុស្សតិច បំផុត១២នាក់

អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបានឲ្យ ដឹងកាលពីថ្ងៃចន្ទថា ទឹកជំនន់ បានបង្កឡើង ដោយភ្លៀងនៅតែបន្តធ្លាក់ចុះ ដែលបណ្តាលឲ្យមនុស្សចំនួន ១២នាក់បាត់បង់ជីវិត នៅក្នុងក្រុង Kumasi ភាគខាងត្បូង ឆ្ពោះទៅកាន់ភាគកណ្តាល នៃប្រទេសហ្គាណា ក្នុងរយៈ ពេលជាង២ខែមកនេះ ។

អង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMO)បានហៅការធ្លាក់ភ្លៀងខ្លាំង ដូចនេះថា “ដែលមិនធ្លាប់កើតមាន ឡើងពីមុននោះទេ” និងជំរុញឲ្យមានវិធានការអនាម័យបន្ថែមទៀត នៅក្នុងសហគមន៍ជនបទបន្ទាប់ ពីទឹកជំនន់កើតឡើង ។

អង្គការ NADMO បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនៅមុននេះថាភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្ស ជាង២០នាក់ស្លាប់នៅភាគខាងជើង នៃប្រទេស ។
គេបានដឹងថា រដូវវស្សានៅក្នុងប្រទេសហ្គាណា ជាធម្មតា ចាប់ផ្តើមនៅខែឧសភាហើយមានរយៈពេលរហូតដល់ខែតុលា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top