ព័ត៌មានអន្តរជាតិ

ជប៉ុន បង្កើតកម្មវិធីថ្មី ដើម្បីព្យាករណ៍ពីការ ខូចខាតរញ្ជួយដល់អគារខ្ពស់ៗតាមជាន់

តូក្យូ៖ អ្នកស្រាវជ្រាវជនជាតិជប៉ុន បានបង្កើតកម្មវិធីថ្មីមួយសម្រាប់ព្យាករណ៍ពីការ ខូចខាតដល់អាគារខ្ពស់ៗទំនងជាបណ្តាលមកពីចលនាដី រយៈពេលវែងពីការរញ្ជួយដីធំៗ នៅតំបន់ឆ្ងាយដូចជាការ រញ្ជួយដែលវាយប្រហារទីក្រុងតូក្យូ បន្ទាប់ពីមានការរញ្ជួយដី យ៉ាងខ្លាំងនៅភាគឥសាន ប្រទេសជប៉ុនកាលពីឆ្នាំ២០១១ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

កម្មវិធីនឹងធ្វើការទស្សន៍ទាយ តាមជាន់ហើយចេញវាមុនពេលចាប់ផ្តើមទ្រេក។ មិនដូចចលនារញ្ជួយដីទូទៅ ដែលធ្វើឲ្យអគាររញ្ជួយនៅជិតចំណុចកណ្តាលទេ ចលនាដីរយៈពេលវែងអាចធ្វើដំណើរ ចម្ងាយឆ្ងាយដោយមិនបាត់បង់កម្លាំង និងបណ្តាលឲ្យអគារខ្ពស់ៗបក់យឺតៗ។

វាត្រូវបានគេស្គាល់ជាទូទៅ បន្ទាប់ពីការរញ្ជួយដី M9.0 នៅខែមីនាឆ្នាំ ២០១១ នៅពេលចលនាដីរយៈពេលវែង បណ្តាលឲ្យរញ្ជួយនៅក្នុង រដ្ឋធានីចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ។

កម្មវិធីសម្រាប់ថេប្លេតប្រើប្រព័ន្ធ Android ព្យាករណ៍ពីភាពធ្ងន់ធ្ងរនៃការខូចខាតជា ៣ប្រភេទ ហើយណែនាំមនុស្សឲ្យជម្លៀស ឬស្នាក់នៅខាងក្នុង។ វាកំពុងស្ថិតក្នុងការសាកល្បង នៅឡើយហើយរំពឹងថា នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅឆ្នាំសារពើពន្ធបន្ទាប់ដែលនឹងចាប់ផ្តើមនៅខែមេសា។

អ្នកអភិវឌ្ឍន៍កម្មវិធីរួមមាន លោកYoshiaki Hisada សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kogakuin មានបំណងធ្វើការព្រមានទៅកាន់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះមួយនាទី មុនពេលគ្រោះរញ្ជួយដីកើតឡើងនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីអាគារដែលពួកគេស្ថិតនៅ។

លោក Hisada បាននិយាយថា អគារខ្ពស់កម្រទ្រទ្រង់ការខូចខាតដែលនឹងតម្រូវឲ្យ ប្រជាជនជម្លៀសចេញ ទោះបីវារើខ្លាំងក៏ដោយយើង ចង់ឲ្យប្រជាជនវាយតម្លៃស្ថានភាពនេះដោយស្ងប់ស្ងាត់” ៕

ដោយ៖ លី ភីលីព

To Top