ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារពន្ធជប៉ុន រកឃើញថា លោក Ghosn ពិតជាប្រើប្រាស់លុយ Nissan សម្រាប់ភាពជាឯកជនប្រាកដមែន

តូក្យូ៖ សារព័ត៌មាន Yomiuri បានរាយការណ៍ថា អាជ្ញាធរពន្ធរបស់ប្រទេសជប៉ុន បានកំណត់អតីតប្រធានក្រុមហ៊ុន Nissan Motor Co Ltd Ltd លោក Carlos Ghosn បានប្រើលុយក្រុមហ៊ុន សម្រាប់ការប្រើប្រាស់ឯកជន ដោយជំរុញករណីរបស់ក្រុមហ៊ុនផលិតរថយន្ត ដែលលោកបានបង្វែរមូលនិធិសាជីវកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កាសែតជប៉ុនដោយមិន ដកស្រង់ប្រភពព័ត៌មានបាននិយាយថា ទីភ្នាក់ងារពន្ធដារជាតិបានរកឃើញថា លោក Ghosn បានប្រើលុយNissan អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង់ថ្លៃសេវាអ្នកពិគ្រោះយោបល់ ដល់ប្អូនស្រីរបស់លោក សម្រាប់ការងារប្រឌិត និងធ្វើការបរិច្ចាគទៅសាកលវិទ្យាល័យមួយ នៅប្រទេសលីបង់។

អតីតប្រធានក្រុមហ៊ុន Nissan មានសញ្ជាតិលីបង់រូបនេះ លោកកំពុងរង់ចាំការកាត់ក្តី នៅប្រទេសជប៉ុនពីបទចោទប្រកាន់ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ ដែលលោកបដិសេធ។ ក្រុមហ៊ុន Nissan បានកត់ត្រាទឹកប្រាក់ប្រមាណ ១៥០ លានយ៉េន (១,៤ លានដុល្លារ) ជាចំណាយរបស់លេខាធិការ សម្រាប់រយៈពេល ៣ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៤។ 

តាមការរាយការណ៍របស់ Yomiuri ថា ទីភ្នាក់ងារនេះបានបញ្ជាឲ្យក្រុមហ៊ុន Nissan បង់ពន្ធលើចំនួនទឹកប្រាក់ បន្ទាប់ពីការវិនិច្ឆ័យការចំណាយគឺសម្រាប់ការប្រើប្រាស់ ឯកជនហើយមិនគួរត្រូវ បានកាត់ជាចំណាយទេ ពីប្រាក់ចំណូលក្រុមហ៊ុន។

កាសែតដដែលបានបន្តថា ខណៈការរកឃើញនេះមិនបានឈានដល់រឿងក្ដីព្រហ្មទណ្ឌវាគាំទ្រការអះអាងរបស់ Nissan ថា លោកGhosn បានប្រើប្រាស់លុយរបស់ ក្រុមហ៊ុនដោយមិនត្រឹមត្រូវ។ មន្ត្រីពន្ធដារបានប្រាប់ថា ទីភ្នាក់ងារនេះមិនអាចធ្វើ អត្ថាធិប្បាយលើករណីបុគ្គលបានទេ។ 

អ្នកនាំពាក្យក្រុមហ៊ុន Nissan បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តកំពុងពិនិត្យ លើរបាយការណ៍របស់កាសែត។ មេធាវីរបស់Ghosn មិនបានឆ្លើយតបភ្លាមៗចំពោះ សំណើតាមអ៊ីម៉ែលសុំការអត្ថាធិប្បាយទេ៕

ដោយ៖ លី ភីលីព

To Top