Udon Thani៖ អគ្គិភ័យភ្លាមៗមួយ បានកើតឡើងបណ្តាល ខូចខាតម៉ូតូប្រហែល ៣០ គ្រឿង ដែលចតនៅចំណតសាធារណៈ ខាងក្រៅមន្ទីរពេទ្យមួយ ក្នុងក្រុងមឿង កាលពីព្រឹកថ្ងៃពុធនេះ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនទៅកន្លែងឆាបឆេះ នៅក្នុងចំណតរបស់មន្ទីរពេទ្យ Udon Thani យ៉ាងលឿន ទើបនាំឱ្យស្ថានការណ៍ភ្លើង ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងបាន ប៉ុន្តែ មុនពេលភ្នាក់ងារពន្លត់ អគ្គិភ័យមកដល់ ស្ថានការណ៍បានបង្ក ឱ្យមានការជូនដំណឹង និងមានការច្របូកច្របល់។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ម៉ូតូប្រហែល ៣០ គ្រឿងត្រូវបានខូចខាត អគ្គិភ័យបានឆាបឆេះ នៅចំណត សម្រាប់ម៉ូតូនៅមុខអគារមន្ទីរពេទ្យ សម្រាប់អ្នកជំងឺនៅព្រឹកថ្ងៃពុធនេះ។ មូលហេតុនៃអគ្គិភ័យកំពុងត្រូវបានស៊ើបអង្កេត៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2019/10/792.jpg)
![](https://dap-news.com/wp-content/uploads/2019/10/793.jpg)
![](https://dap-news.com/wp-content/uploads/2019/10/795.jpg)
![](https://dap-news.com/wp-content/uploads/2019/10/796.jpg)
![](https://dap-news.com/wp-content/uploads/2019/10/797.jpg)
![](https://dap-news.com/wp-content/uploads/2019/10/798.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)