បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ឈូងសមុទ្រចំនួន ៦ប្រទេស តាមសេចក្តីរាយការណ៍ បានព្រមព្រៀង រួមគ្នាដាក់ទណ្ឌកម្ម លើក្រុមហ៊ុនសាជីវកម្ម ធនាគារ និងបុគ្គល សរុបចំនួន២៥ ពាក់ព័ន្ធ ចំពោះការគាំទ្របណ្ដាញសកម្មប្រយុទ្ធ ដែលរួមមានទាំងក្រុមហេស៍ប៊ូឡាផង។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានធ្វើការប្រកាសនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចប្រទេសសម្ពន្ធមិត្តមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញបង្កើន ការគាំទ្ររបស់ពួកគេ ចំពោះការបង្កើនការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា គោលដៅទាំង២៥នោះទាំងអស់ គឺកាលពីមុនធ្លាប់ស្ថិតក្រោម ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលដាក់ដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ប៉ាង កុង