ព័ត៌មានអន្តរជាតិ

ស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា សេវាកម្ម 5G បានឈានជើងចូលដល់ផ្ទះប្រជាពលរដ្ឋ ទូទៅក្នុងប្រទេសចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែ តុលានេះបានអះអាងថា សេវាកម្ម 5G បានឈានជើងចូល ដល់ផ្ទះប្រជាពលរដ្ឋទូទៅក្នុងប្រទេសចិនហើយ។ 

គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងបន្ថែមថាក្នុងពិធីបើក នៃពិព័រណ៍ព័ត៌មានទូរគមនាគមន៍អន្តរជាតិ ក្នុងប្រទេសចិនដែលប្រារព្ធនាថ្ងៃទី៣១ ខែតុលា ក្រុមហ៊ុនCHINA TELECOM ​ក្រុមហ៊ុនCHINA MOBILE និងក្រុមហ៊ុនCHINA UNICOM បានប្រកាសរួមគ្នាចាប់ផ្តើមដំណើរការ ការប្រើប្រាស់សេវាកម្ម 5G និងកញ្ចប់គម្រោងសេវាកម្ម ដែលពាក់ព័ន្ធ៕

To Top