ព័ត៌មានអន្តរជាតិ

លោកពូទីន ចាប់ផ្តើមប្រឈមមុខនឹង បញ្ហាហិរញ្ញវត្ថុនៅស៊ីរី ដោយសារតែអាមេរិក កំពុងកាន់កាប់តំបន់ប្រេង ក្នុងប្រទេសឡើងវិញ

បរទេស: The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា បានសរសេរថា ប្រធានាធិបតីពូទីន តែនឹងកំពុងប្រឈមមុខនឹងបញ្ហា ហិរញ្ញវត្ថុសាជាថ្មី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការសម្រេចចិត្តឡើងវិញ របស់សហរដ្ឋអាមេរិក និងជួយឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោក បាសា អាល់អាសាដ អាចគ្រប់គ្រងមកវិញ នូវផ្នែកដ៏ធំបំផុត នៅក្នុងប្រទេសដែលវាស្ថិត នៅខាងក្រៅ នៃការគ្រប់គ្រងរបស់រុស្សី។

ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការរក្សាកងកម្លាំង នៅភាគពាយព្យ នៃប្រទេសស៊ីរី ត្រូវបានអះអាងគឺក្នុងគោលបំណង ដើម្បីឃ្លាំមើលតំបន់ប្រេង និងព្រមទាំងបានជម្រុញឲ្យ លោកអាសាដ បដិសេធក្នុងការទទួលយក នូវមូលនិធិចាំបាច់នានា ដើម្បីកសាងរដ្ឋមជ្ឈឹមបូព៌ា បន្ទាប់ពីសង្គ្រាមស៊ីវិល អស់រយៈពេល ៨ ឆ្នាំមកនេះ។

ការសម្រេចចិត្តនេះ ក៏គឺជាប្រធានបទថ្មីបន្ថែមទៀត ទៅលើភាពបន្ទាន់ នៃកិច្ចពិភាក្សា ដែលដឹកនាំដោយ អង្គការសហប្រជាជាតិ រវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃពុធដែលលោកពូទីន បាននិយាយថាអាចជា ការសម្រេចចិត្ត ក្នុងការដោះស្រាយជម្លោះ។

រំលឹកដែរថាអន្តរាគមន៍ យោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០១៥ បានទទួលជោគជ័យ ក្នុងការរក្សាការកាន់អំណាច របស់លោកអាសាដ ក្នុងពេលដែលមេដឹកនាំ ស៊ីរីរូបនេះកំពុងស្ថិត ក្នុងហានិភ័យ នៃការផ្តួលរំលំរបប នៅក្នុងការបះបោរមួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ក្នុងនោះផងដែរ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ការចំណាយលើការកសាង ប្រទេសឡើងវិញ នៅក្នុងប្រទេសស៊ីរី មានចំនួនប្រមាណ រហូតទៅដល់២៥០ ពាន់លានដុល្លារ ហើយថ្នាក់ដឹកនាំស៊ីរី មិនអាចពឹងផ្អែកលើ អ្នកគាំទ្រសំខាន់ពីរ របស់ខ្លួនគឺអ៊ីរ៉ង់និងរុស្ស៊ី សម្រាប់ការផ្តល់ ហិរញ្ញប្បទាន សំខាន់ៗនោះទេ ៕

ប្រែសម្រួល:ស៊ុនលី

To Top