បរទេស: កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ត្រូវបានគេមើលឃើញថា កំពុងចាប់ផ្តើមបង្កើនសេចក្តីថ្លែងការណ៍ថ្មីៗ តំណាងឲ្យសហរដ្ឋអាមេរិក ផ្តោតសំខាន់ទៅលើគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន ដោយនិយាយថា ខ្លួននិងចាប់ផ្តើមផ្តោតលើការ ត្រួតត្រានានារបស់អន្តរជាតិ និងចាំបាច់ត្រូវប្រឈមមុខ ទៅនឹងបញ្ហានេះ។
លោក Pompeo បានធ្វើការកត់សម្គាល់នេះ ខណៈដែលរដ្ឋបាល Trump បាននិយាយថាខ្លួននៅតែរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទី ១ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងនាំឲ្យមានការខូចខាត ទាំងសងខាងជាមួយទីក្រុងប៉េកាំង នៅខែក្រោយបើទោះបីជាប្រទេសឈីលី បានដកខ្លួនកាលពីថ្ងៃពុធ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ទៅហើយនោះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រដ្ឋាភិបាលកុម្មុយនិស្ត នៅប្រទេសចិនសព្វថ្ងៃនេះ មិនដូចប្រជាជនចិនទេពួកគេ កំពុងតែឈោងចាប់និងប្រើវិធីសាស្រ្តថ្មីៗ ដែលបានបង្កើតបញ្ហាប្រឈម សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ពិភពលោកហើយយើង ទាំងអស់គ្នាចាំបាច់ត្រូវប្រឈម នឹងបញ្ហាទាំងនេះ៕
ប្រែសម្រួល: ស៊ុន លី