សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ១៤,៧ ភាគរយក្នុងខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយបន្តធ្លាក់ចុះដល់ ១១ ខែជាប់គ្នា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ការនាំចេញទៅក្រៅប្រទេសបានឡើងដល់ ៤៦,៧៨ ពាន់លានដុល្លារកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ៥៤,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលបានចងក្រង ដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ការធ្លាក់ចុះជារួម គឺបណ្តាលមកពីការធ្លាក់ចុះ យូរនៃឧស្សាហកម្មបន្ទះឈីបពិភពលោក ដែលជាផលិតផលនាំចេញសំខាន់ សម្រាប់ប្រទេសសេដ្ឋកិច្ចលេខ ៤ នៅអាស៊ីមួយនេះ៕
ដោយ ឈូក បូរ៉ា