ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ភ្លើង ឆេះព្រៃនៅចំនួន១០កន្លែង បានបន្តឆេះរាលដាលកាន់តែ ខ្លាំងឡើងៗនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ។
យោងតាមព័ត៌មានដែល ទទួលបានចុងក្រោយ ដែលបានរាយការណ៍ដោយក្រុម អាជ្ញាធររដ្ឋបានបង្ហាញថា នៅកាលីហ្វ័រនីញ៉ាខាងជើង ក្រុមពន្លត់អគ្គីភ័យចំនួន៥.០០០នាក់ បានធ្វើការពន្លត់ភ្លើង បានទៅលើតំបន់ដែលឆេះ ខ្លាំងក្លាជាងគេនៅ Kincade ។
ភ្លើងឆេះព្រៃនៅ Kincade បានកើតឡើងកាលពីយប់ថ្ងៃពុធ នៅតំបន់ Sonoma ដែលតំបន់ល្បីល្បាញ និងជាកន្លែងផលិតស្រាដ៏ល្បី ។ ភ្លើងឆេះព្រៃបានឆាបឆេះ នៅលើផ្ទៃដីជិត ៧៧.០០០អារ ។
ពលរដ្ឋប្រមាណ ១០ពាន់នាក់ បានបង្ខំចិត្តជម្លៀសខ្លួនចេញ ហើយផ្ទះចំនួន៥៧ខ្នង រងការបំផ្លិចបំផ្លាញ ហើយភ្លើងនៅតែបន្តឆាបឆេះប្រមាណ ៣០ភាគរយទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា