ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងជើង គ្មានការពិភាក្សា ក្រៅឆាកនោះ ទេ ក្រោយកិច្ចចរចា ថ្នាក់ការងារបរាជ័យ


វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ហាក់ដូចជាមិនមានការពិភាក្សា នៅពីក្រោយឆាកនោះទេ ចាប់តាំងពីការចរចាការ រំសាយអាវុធនុយក្លេអ៊ែរ កម្រិតការងាររបស់ពួកគេ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង នៅក្នុងប្រទេសស៊ុយអែត កាលពីដើមខែនេះ។

លោក Lee Soo-hyuck បានធ្វើការកត់សម្គាល់ បន្ទាប់ពីបានជួបជាមួយអ្នកតំណាង ពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើងលោក Stephen Biegun ប្រេសិតពិសេស របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ជាលើកដំបូងចាប់តាំងពីបានឡើង កាន់តំណែងកាលពីសប្តាហ៍មុន។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បានឲ្យដឹងផងដែរថា លោក Biegun បានបង្ហាញពីចេតនារក្សាផលប័ត្រ របស់កូរ៉េខាងជើងដោយមិនគិតពីការ ផ្លាស់ប្តូរនៅក្នុងស្ថានភាពរបស់លោក។

ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំង លោក Biegun ជាអនុរដ្ឋលេខាធិការជំនួសលោកចន ស៊ូ លីវ៉ាន់ ដែលត្រូវបានគេជ្រើសរើសធ្វើជា ឯកអគ្គរដ្ឋទូតបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសរុស្ស៊ី៕ ដោយ ឈូក បូរ៉ា

To Top