ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងព្រួយបារម្ភខ្លាំង ក្រោយកូរ៉េខាងជើង ធ្វើតេស្ដប្រព័ន្ធអាវុធ ជាបន្ដបន្ទាប់

សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង (NSC) បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការបាញ់សាកល្បងមីស៊ីលចុងក្រោយ របស់កូរ៉េខាងជើងចំនួន ២ គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

អ្នកនាំពាក្យការិយាល័យ Cheong Wa Dae បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់ប្រធាន NSC មានសម័យប្រជុំមួយនិងវិភាគ អំពីសាវតា និងចេតនានៅពីក្រោយការបាញ់បង្ហោះ របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃដដែលនោះ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជុង អ៊ួយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិថា សមាជិកទាំងអស់ បានពិនិត្យឡើងវិញ នូវលក្ខខណ្ឌសន្តិសុខ“ ជាទូទៅ” នៅលើឧបទ្វីបនេះរួចរាល់ហើយ៕ ដោយ៖ ឈូក បូរ៉ា

To Top