Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានអន្តរជាតិ

ការធ្វើតេស្ដមីស៊ីលចុងក្រោយ របស់កូរ៉េខាងជើង ជាសម្ពាធបន្ថែមឲ្យអាមេរិក គិតគូរពីកាលបរិច្ឆេទ កំណត់ចុងឆ្នាំនេះ

សេអ៊ូល៖ ក្រុមអ្នកវិភាគបានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមសម្ពាធ លើសហរដ្ឋអាមេរិក ឱ្យឆ្លើយតបតាមកាលបរិច្ឆេទ កំណត់ចុងឆ្នាំ សម្រាប់សំណើថ្មី ស្តីពីការផ្លាស់ប្តូរកម្មវិធី អាវុធនុយក្លេអ៊ែររបស់របបនេះ សម្រាប់សម្បទានសេដ្ឋកិច្ច និងនយោបាយ។

សហរដ្ឋអាមេរិក មិនបានបង្ហាញសញ្ញាភ្លាមៗ នៃការផ្លាស់ប្តូរជំហររបស់ខ្លួននោះទេ ដោយគ្រាន់តែថា ខ្លួនបានដឹងអំពីការបាញ់បង្ហោះ ហើយកំពុងសម្លឹងមើលវា នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូង និងជប៉ុន។

ការឆ្លើយតបស្រដៀងគ្នានេះ ត្រូវបានផ្តល់ឱ្យបន្ទាប់ពីការបាញ់មីស៊ី លនិងមីស៊ីលបាលីស្ទិកចុងក្រោយ របស់កូរ៉េខាងជើងជិត ១១ គ្រាប់នៅឆ្នាំនេះ ដែលចាប់ផ្តើមចាប់តាំពីខែឧសភា៕ ដោយ ៖ ឈូក បូរ៉ា

To Top