យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ៊ីស្រាអ៊ែល បាននិយាយឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោង១គ្រាប់ ដែលបានបាញ់ចេញពី ពីតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន នៅហ្គាហ្សាស្ទ្រីប ។
អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ “គ្រាប់ផ្លោងមួយ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល” ។ ដោយបានបន្ថែម ថា គ្រាប់មីស៊ីលនោះ ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធប្រឆាំងរ៉ុក្កែត ដែករបស់អ៊ីស្រាអ៊ែល ។
សេចក្តីរាយការណ៍ថា គ្រាប់មីស៊ីល បានបង្កឱ្យមានស៊ីរ៉ែនបន្លឺឡើង នៅក្នុងសហគមន៍ជាច្រើន នៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ។ មិនមានរបាយការណ៍ណាមួយ បញ្ជាក់អំពីការខូចខាត ឬរងរបួសនៅឡើយទេ ។
សូមបញ្ជាក់ថា ប្រទេសអ៊ីស្រាអ៊ែល បានដាក់ការរាំងស្ទះ ដល់តំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីក្រុមហាម៉ាស់ បានកាន់កាប់ទឹកដីនៅឆ្នាំ២០០៧ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា