វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនកិច្ចប្រឹងប្រែង ឆ្ពោះទៅរកការចោទប្រកាន់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយឆ្លងកាត់សេចក្តីសម្រេចចិត្តមួយ ដើម្បីបង្កើតច្បាប់មូលដ្ឋាន សម្រាប់ដំណើរការស៊ើបអង្កេត ដែលត្រូវបានចោទប្រកាន់ថាខ្វះតម្លាភាព។
ការចាប់ផ្តើមការស៊ើបអង្កេត ការចោទប្រកាន់នេះ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ដោយប្រធានសភាលោកស្រី Nancy Pelosi ជុំវិញការចោទប្រកាន់ដែលថាប្រធានាធិបតី បានដាក់សម្ពាធមេដឹកនាំអ៊ុយក្រែន ក្នុងគោលបំណងប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យខូចខាត ដល់គូប្រជែងនយោបាយ របស់លោក ត្រាំ គឺលោក Joe Biden ប៉ុន្ដែលោក ត្រាំ បានបដិសេធរាល់ការធ្វើខុស។
ដំបូងឡើយលោកស្រី Pelosi បានបដិសេធថា មិនចាំបាច់បោះឆ្នោតលើនីតិវិធី ចោទប្រកាន់នៅឯវិមានគ្រប់គ្រងដោយប្រជាធិបតេយ្យទេ ប៉ុន្តែលោកស្រី បានផ្លាស់ប្តូរជំហររបស់លោកស្រី ចំពេលមានការរិះគន់ ពីគណបក្សសាធារណរដ្ឋថា ដំណើរការនេះគ្មានច្បាប់ ហើយសវនាការរបស់មន្រ្តី កំពុងត្រូវបានធ្វើឡើងនៅពីក្រោយ“៕ ដោយ៖ ឈូក បូរ៉ា