ព័ត៌មានអន្តរជាតិ

សមយុទ្ធទ័ពអាកាស លើកដំបូង រវាងរុស្សី និងអេហ្ស៊ីប ធ្វើឡើងលើទឹកដី អេហ្ស៊ីប

បរទេស:ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ ខែវិច្ឆិកានេះ បានសរសេរថា ប្រទេសអេហ្ស៊ីប និងប្រទេសរុស្សី បានចាប់ផ្តើមសមយុទ្ធយោធា កងកម្លាំងទ័ពអាកាសរួមគ្នា ជាលើកដំបូងហើយ នៅក្នុងប្រទេសអេហ្ស៊ីប។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិអេហ្ស៊ីប នៅថ្ងៃសុក្រដដែលនេះ បានបញ្ជាក់ទៀតដែរថា សមយុទ្ធរួមគ្នាលើកនេះគឺ ស្ថិតនៅក្នុងគោលបំណងផ្ទេរ និងផ្លាស់ប្តូរបទពិសោធន៍ និងអនុវត្តការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់យុទ្ធសាស្ត្រ នៃឧបករណ៍ប្រព័ន្ធការពារដែន អាកាសទំនើបៗ រវាងប្រតេសទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមទៀតដែរថា ការធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង នៅលើទឹកដីអេហ្ស៊ីបគឺ ធ្វើឡើងសង្កត់ធ្ងន់ទៅលើភាពជាដៃគូគ្នា និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងអេហ្ស៊ីបនិងរុស្ស៊ីផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top