ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស Pompeo បន្តពិភាក្សាគ្នាជាមួយ នឹងភាគីតួកគីពីបញ្ហាស៊ីរី

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកានេះបាន ឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ ប្រធានបទសំខាន់បញ្ហា ស្ថានភាពនៅភាគខាងជើង ប្រទេសស៊ីរី។

លោក Morgan Ortagusអ្នកនាំពាក្យក្រសួង ការបរទេសបាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា លោក Pompeoនិងសមភាគីតួកគី របស់លោកបានពិភាក្សាសេចក្តី ថ្លែងការណ៍រួម រវាង សហរដ្ឋអាមេរិក និងតួកគី ដែលបានប្រកាស កាលពីខែមុនដោយ លោក Pompeoស្នើឲ្យភាគីតួកគី ធ្វើសកម្មភាពស្របតាមសេចក្តីថ្លែងការណ៍ ទាក់ទង នឹងតំបន់សុវត្ថិភាព នៅក្នុងប្រទេសស៊ីរី។

ក្នុងនោះផងដែរអ្នកការទូត កំពូលរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់សម្រាប់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍ រួមនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top