ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារនៅ ចម្ងាយ១២៥គីឡូម៉ែត្រ នៃភាគឦសាននៃដែនកោះ Visokoi Island, South Georgia និង South Sandwich Islands នៅវេលាម៉ោង១៨និង០៨នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ។ ផ្អែកតាមការវាយតម្លៃបឋមឃើញថា កម្រិតរញ្ជួយមានរង្វាស់ ៥៥.៦៩១៩ ដឺក្រេនៃរយៈបណ្តោយប៉ែកខាងត្បូង និងរង្វាស់ ២៦.៣០១៦ ដឺក្រេនៃរយៈទទឹងប៉ែកខាងលិច ។
ក្រោយមានករណីរញ្ជួយដី គេមិនទាន់ដឹងច្បាស់ថា មានអ្នកស្លាប់ ឬខូចខាតអ្វីខ្លះ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា