អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ទីក្រុង Dresden របស់ប្រទេសអាល្លឺម៉ង់ ដែលស្ថិតនៅភាគខាងកើត បានប្រកាសពីភាពអាសន្ន ដូចសម័យ ណាហ្ស៊ី (Nazi) ខណៈដែលក្រុមមន្រ្តី បានព្រមានអំពី ការកើនឡើងនូវ ការគាំទ្រ និងអំពើហឹង្សា ។
គេបានដឹងថា ទីក្រុងនេះជាកន្លែងកំណើត នៃចលនាអ៊ីស្លាមមួយ ឈ្មោះថា Pegida ដែលប្រមូលផ្តុំគ្នា ប្រចាំសប្តាហ៍នៅទីនេះ ខណៈដែលគណបក្ស Alternative fuer Deutschland (AfD) ប្រឆាំងជនអន្តោប្រវេសន៍ បានឈ្នះ២៨ភាគរយ នៅក្នុងការបោះឆ្នោតប្រចាំខែកញ្ញា ។
កាលពីថ្ងៃពុធ ក្រុមប្រឹក្សាក្រុង Dresden បានគាំទ្រដំណោះស្រាយមួយ ប្រឆាំងនឹងភាពជ្រុលនិយមស្តាំ ដែលមានចំណងជើងថា “ Nazinotstand ” ឬ“ Nazi Emergency” ។
សមាជិកក្រុមប្រឹក្សា ក្នុងស្រុកមកពី គណបក្សប្រកាន់ឆ្វេងនិយម ដែលមានឈ្មោះថា Die Partei បានប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន DPA ថា“ ទីក្រុងនេះមាន បញ្ហារបស់ណាហ្ស៊ី” ។
ក្រុមស្វែងរកដំណោះស្រាយ បានឲ្យដឹងថា ទីក្រុងនេះ “ព្រួយបារម្ភថា ជំហរប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងពហុនិយម ការរើសអើង និងស្តាំនិយម ដែលរាប់បញ្ចូល ទាំងអំពើហឹង្សាផងដែរ” កំពុងកើនឡើងនៅ ក្រុង Dresden ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា