ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានដោះលែង បន្ទាប់ពីជាប់ពន្ធនាគារជាង ១៨ខែ រឿងពុករលួយ

បរទេស៖ អតីតប្រធានាធិបតីប្រេស៊ីល និងជាមេដឹកនាំឆ្វេងនិយមដែលគេស្គាល់ថា Lula ត្រូវបានស្វាគមន៍ដោយសំលេងទះដៃពីសំណាក់ អ្នកគាំទ្រយ៉ាងច្រើន នៅពេលដែលលោកបានដើរចេញ ពីពន្ធនាគារកាលពីថ្ងៃសុក្រ បន្ទាប់ពីជាប់អស់រយៈពេល ១៨ខែ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Luiz Inácio Lula da Silva ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយនៅទីក្រុង Curitiba ដោយចោទប្រកាន់ពីបទពុករលួយ។

ចៅក្រមម្នាក់បានបញ្ជាឱ្យ មានការដោះលែងលោកបន្ទាប់ពីតុលាការកំពូលបានចេញសេចក្តីសម្រេចថា ជនជាប់ចោទគួរតែត្រូវជាប់ពន្ធនាគារ ប្រសិនបើពួកគេអស់ជម្រើសក្នុងការប្តឹងឧទ្ធរណ៍។

លោក Lula គឺជាអ្នកទោសម្នាក់ក្នុងចំណោម មនុស្សរាប់ពាន់នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ ពីសេចក្តី សម្រេចនេះ។ អតីតប្រធានាធិបតីវ័យ ៧៤ ឆ្នាំ ដែលដឹកនាំប្រទេសប្រេស៊ីលក្នុងចន្លោះឆ្នាំ ២០០៣ និង ២០១០ រូបនេះ ត្រូវបានគេមើលឃើញថា ជារូបតំណាងឆ្វេងនិយមនៅក្នុងប្រទេស។ នៅពេលគាត់ចេញពីពន្ធនាគារ លោកបានប្រើកណ្តាប់ដៃរបស់គាត់លើអាកាស ជាសញ្ញានៃជ័យជំនះ។

លោកបានប្រាប់ទៅអ្នកគាំទ្រថា “ខ្ញុំមិនគិតថា ថ្ងៃនេះខ្ញុំអាចនៅទីនេះ ដើម្បីនិយាយជាមួយបុរសនិងស្ត្រីថា ក្នុងអំឡុងពេល ៥៨០ ថ្ងៃ ដើម្បីស្រែកពាក្យថា good morning, good afternoon or goodnight នោះទេ ទោះបីវាមានភ្លៀងឬ ៤០ អង្សាសេក៏ដោយ” ។

លោក Lula ពេញចិត្តនឹងជ័យជំនះប្រធានាធិបតីកាលពីឆ្នាំមុន ប៉ុន្តែលោកត្រូវបាន ជាប់ពន្ធនាគារបន្ទាប់ពីត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយដ៏ធំមួយ។ ការប្រណាំងត្រូវបានឈ្នះដោយ ជំនួសដោយបេក្ខជនខាងស្តាំបំផុតគឺលោក Jair Bolsonaro ។

ដោយរិះគន់គោលនយោបាយ សេដ្ឋកិច្ចរបស់លោក Bolsonaro, លោក Lula បានប្តេជ្ញាថា នឹងបន្តប្រយុទ្ធប្រឆាំងសម្រាប់ប្រជាជនប្រេស៊ីលក្រីក្រ។

យ៉ាងណាក៏ដោយ លោក Lula នឹងត្រូវបានរារាំងមិនឱ្យឈរឈ្មោះសម្រាប់តំណែង​ ប្រធានាធិបតីជាថ្មីទៀត ដោយសារតែកំណត់ត្រាព្រហ្មទណ្ឌ។ ប៉ុន្តែលោកបានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់ ប្រឆាំងលោក ហើយអះអាងថា ពួកគេមានហេតុផលនយោបាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top