ព័ត៌មានអន្តរជាតិ

អ៊ីតាលី ប្រកាសថា រដ្ឋ Venice ស្ថិតក្នុងគ្រាអាសន្នក្រោយ រងគ្រោះដោយទឹកជំនន់

អ៊ីតាលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋាភិបាលនៃប្រទេស អ៊ីតាលី បានប្រកាសថា រដ្ឋ Venice ជារដ្ឋមួយស្ថិតក្នុងគ្រោះអាសន្នដោយសារ​ គ្រោះទឹកជំនន់ ។

ក្រោយពីមានគ្រោះទឹកជំនន់ កើតឡើងនៅដើមសប្តាហ៍នេះ បាននាំឲ្យតំបន់នៅរដ្ឋ Venice បានរងគ្រោះដោយ សារទឹកល្ហល្ហាចពេញទីក្រុងនានា ។

យោងតាមសេចក្តីការណ៍បានបញ្ជាក់ថា មនុស្សតិចបំផុត២នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ និងមួយចំនួនបានរងរបួស នៅគ្រាដែលមានគ្រោះទឹកជំនន់កើតឡើង ។

លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី បានថ្លែងថា រដ្ឋ Venice បានរងគ្រោះដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ។

ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹង នេះជាគ្រោះទឹកជំនន់មួយដែលខ្លាំងក្លា ក្រោយពីប្រទេសធ្លាប់ជួបគ្រោះ ទឹកជំនន់ដ៏ ខ្លាំងក្លាចាប់តាំងពីឆ្នាំ១៩៦០ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top