ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីរ៉ង់ព្រមាន ធ្វើចំណាត់ការ ដោយឥតរារែក ប្រសិនបើភាព ចលាចលនៅតែបន្ត

បរទេស៖កងកម្លាំងការពារបដិវត្តន៍ ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានព្រមាននៅពេលថ្មីៗនេះ ចំពោះអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលថា នឹងធ្វើចំណាត់ការ ដោយឥតរារែក ប្រសិនបើភាពចលាចល ជុំវិញតម្លៃប្រេងឡើងថ្លៃ មិនមានភាពធូរស្បើយទេនោះ ហើយនេះគឺជាការបង្ហើបអំពី ការបង្ក្រាបសន្តិសុខដ៏អាក្រក់មួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធ ផ្ស្ពព្វផ្សាយផ្លូវការអ៊ីរ៉ង់ កងកម្លាំងការពារបដិវត្តន៍ ដែលជាកងកម្លាំងសន្តិសុខ ប្រដាប់អាវុធដ៏ចម្បងរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយដូច្នេះថា “ប្រសិនបើចាំបាច់ យើងនឹងធ្វើចំណាត់ការឥតរារែក ប្រឆាំងនឹងចលនាណាមួយ ដែលបន្តធ្វើឲ្យរំខានដល់សន្តិភាព និងសន្តិសុខប្រជាពលរដ្ឋ”។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា មនុស្សជាច្រើននាក់ ដែលរួមមានទាំងសមាជិកកង កម្លាំងសនិសុខនិងប៉ូលិស បានស្លាប់បាត់បង់ជីវិត ហើយអ្នកតវ៉ាចំនួន ប្រមាណ១.០០០នាក់ ត្រូវបានចាប់ខ្លួន ដោយខ្លះចាប់ ខ្លួនពីបទប្រើប្រាស់កាំភ្លើងនិងកាំបិត៕
ប្រែសម្រួល៖ ប៉ាង កុង

To Top