ព័ត៌មានអន្តរជាតិ

អាមេរិក​ មិនគួរពឹងផ្អែកលើទីក្រុងប៉េកាំង​ ទៀតទេក្នុងការគាំទ្រសម្ពាធកាន់តែខ្លាំងឡើង ទៅលើទីក្រុងព្យុងយ៉ាង

វ៉ាស៊ីនតោន៖​ អតីតអ្នកការទូតអាមេរិកម្នាក់ បានលេីកឡេីងថា សហរដ្ឋអាមេរិក​ មិនរំពឹងថាចិននឹងជួយដាក់ សម្ពាធលើកូរ៉េខាងជើង​ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះទេ​ ខណៈទីក្រុងប៉េកាំង​ បង្ហាញសញ្ញាថាខ្លួនត្រៀមខ្លួនរស់នៅ ជាមួយនុយក្លេអ៊ែរកូរ៉េខាងជើង។

 លោក Evans Revere អតីតឧបការីរងរដ្ឋមន្រ្តីក្រសួង​ និងជាឥស្សរជនជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings បានឲ្យដឹងនៅក្នុងរបាយការណ៍ដែល បានចេញផ្សាយកាលពីថ្ងៃច័ន្ទថា​ ទីក្រុងប៉េកាំង​ អាចមើលឃើញការ ធ្វើឱ្យប្រសើរឡើងវិញ នូវចំណងទាក់ទងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាង​ ដែលជាឱកាសប្រើប្រាស់វាជាឥទ្ធិពល​ ចំពេលមានសញ្ញានៃភាពតានតឹង ដែលជាប់ទាក់ទងនឹងប្រទេសជិតខាង។ 

ជាមួយនឹងឥទ្ធិពលរបស់ អាមេរិកនៅអាស៊ីភាគឥសាន​ ដែលកំពុងធ្លាក់ចុះសញ្ញានៃបញ្ហា នៅក្នុងសម្ព័ន្ធមិត្តអាមេរិក​ អាមេរិកខាងត្បូង​ ដែលបានបំផ្លាញកិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគីរវាងសហរដ្ឋអាមេរិក​ និងកូរ៉េខាងត្បូង​ និងវិធីសាស្រ្តអាមេរិកដែលកាន់តែអកម្មទៅនឹងសម្ព័ន្ធភាពតំបន់របស់ខ្លួន​ ក្រុងប៉េកាំងអាចមើលឃើញឱកាស​ ដើម្បីប្រើប្រាស់ស្ថេរភាពរបស់ខ្លួន​ ហេីយទំនាក់ទំនងជាមួយកូរ៉េខាងជើង​ ដើម្បីពន្លឿននិន្នាការទាំងនេះ៕

ដោយ​ ឈូក​ បូរ៉ា

To Top