ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្តល់នាវា ទៅឲ្យវៀតណាម ដើម្បីធ្វើការងារឃ្លាំមើល នៅក្នុងសមុទ្រចិន ខាត្បូងបន្ថែមទៀត

បរទេស: នៅថ្ងៃពុធទី២០ ខែវិច្ឆិកានេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាម នូវនាវាឆ្មាំឆ្នេរសមុទ្រមួយផ្សេងទៀត សម្រាប់កងនាវា ដើម្បីបង្កើនសមត្ថភាព របស់ទីក្រុងហាណូយ ក្នុងការធ្វើការល្បាត នៅក្នុងសមុទ្រចិនខាងត្បូង និងកំពុងស្ថិតនៅ ចំពេលមានភាពតានតឹង ជាមួយប្រទេសចិននោះ ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper ដែលជាអ្នកបានធ្វើការប្រកាស សេចក្តីសម្រេចចិត្តនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ នៅប្រទេសវៀតណាម ដែលត្រូវបានគេមើលឃើញថា កំពុងបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលខ្លាំងបំផុត នៅអាស៊ីក្នុងការការទាមទារដែនទឹក នៅសមុទ្រចិនខាងត្បូង ជាមួយនឹងចិន។

នាវានេះនឹងក្លាយជានាវាទី២ហើយ របស់វៀតណាម ដែលត្រូវបានផ្តល់ដោយឆ្មាំឆ្នេរសមុទ្រ សហរដ្ឋអាមេរិកក្នុងរយៈពេលទើបតែ២ឆ្នាំកន្លង ។ តាមរយៈការផ្តល់នាវានេះសហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចធ្វើឱ្យវៀតណាមអាចមានសិទ្ធ ក្នុងការទាមទារអះអាងអធិបតេយ្យភាព របស់ខ្លួននិងរារាំងពីបំណងណាមួយ ពីសំណាក់ប្រទេសចិន៕

ប្រែសម្រួល:ស៊ុនលី

To Top