បរទេស: នាងMaria Butina កាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងទៅ ត្រូវបានគេប្រកាសថា បានទទួលតំណែងមួយ ដោយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងនាមជាបុគ្គលិក ទទួលបន្ទុកកិច្ចការងារអ្នកទោសរុស្ស៊ី ដែលកំពុងជាប់គុក នៅខាងក្រៅប្រទេស។
វាគឺជាការបង្ហាញខ្លួនលើកទី១ផង ក្រោយពេលដែលនាង Butina កន្លងទៅ ត្រូវបានអាមេរិកដាក់គុក ដោយចោទប្រកាន់ថា នាងជាគិញសម្ងាត់របស់រដ្ឋាភិបាលរុស្ស៊ី។ ការប្រកាសតែងតាំងការងារ ដែលត្រូវបានធ្វើឡើង ដោយគណកម្មការការងារសិទ្ធិមនុស្ស របស់ប្រទេសរុស្ស៊ី ក្នុងឱកាសនៃជំនួបគ្នា ជាមួយនឹងក្រុមអ្នកកាសែត។
គួរបញ្ជាក់ថា នាង Butina បានហោះទៅដល់ប្រទេសរុស្ស៊ីវិញ កាលពីថ្ងៃទី២៦ ខែតុលាកន្លងមក បន្ទាប់ពីនាងត្រូវបានអាមេរិកនាំខ្លួន នាពេលកន្លងមក ប៉ុន្តែក៏ត្រូវបានគេមើលឃើញដែរថា មិនទាន់មានប្រតិកម្ម ឬការទទួលស្គាល់ការងារនេះ ពីសំណាក់សាម៉ីខ្លួន ដោយផ្ទាល់នៅឡើយទេ៕
ប្រែសម្រួល:ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									