ព័ត៌មានអន្តរជាតិ

គ្រួសារជនរងគ្រោះវៀតណាម ទាំង៣៩នាក់ ដែលស្លាប់ក្នុងទូកុងតឺន័រ នៅអង់គ្លេស នឹងត្រូវចំណាយ ថ្លៃមាតុភូមិនិវត្តន៍សាកសព

បរទេស៖ ក្រសួងការបរទេសវៀតណាម បាននិយាយនៅក្នុងឯកសារផ្លូវការមួយថា គ្រួសាររបស់ប្រជាជនវៀតណាមចំនួន ៣៩ នាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយ នៅចក្រភពអង់គ្លេស កាលពីខែមុន នឹងត្រូវចំណាយទៅលើការ ធ្វើមាតុភូមិនិវត្តន៍ របស់នៅសល់សាច់ញាតិ (ធាតុ) របស់ពួកគេ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាននៅខេត្ត Nghệ An និងខេត្ត HàTĩnh ដែលជាកន្លែង មានចំនួនជនរងគ្រោះច្រើនបំផុត បានសួរក្រុមគ្រួសារថា តើពួកគេចង់ធ្វើមាតុភូមិនិវត្តន៍នៃសាកសព ឬធាតុដែលនាំមកវិញ?

បើតាមសារព័ត៌មាន Voice of Vietnam (VOV) បានផ្សាយថា លោកឡេ ហុងវៀង អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Nghệ An បាននិយាយថា នាយកដ្ឋានហិរញ្ញវត្ថុ និងកម្លាំងពលកម្មយុ ទ្ធជនពិការ និងសង្គមកិច្ច ក្នុងស្រុក នឹងពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយក្រុមគ្រួសារ បន្ទាប់ពីសាកសព ត្រូវបានធ្វើមាតុភូមិនិវត្តន៍។

លោក B Hi Huy Cường អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក Can Lc ខេត្ត HàTĩnh បាននិយាយថា ពួកគេបានប្រមូលជំរើស របស់គ្រួសារចំនួន ៥ នៅក្នុងស្រុកនេះកាលពីព្រឹកថ្ងៃអង្គារ។ ពួកគេទាំងអស់ចង់ធ្វើ មាតុភូមិនិវត្តន៍សាកសព របស់សាច់ញាតិរបស់ពួកគេនៅដដែល។ លោកបាននិយាយថា អាជ្ញាធរស្រុកនឹងជួយ ក្រុមគ្រួសារ ឱ្យទៅអាកាសយានដ្ឋាន Ni Bài ក្នុងខេត្ត HàNội ដើម្បីទទួលសាកសព។

VOV រាយការណ៍ថា គ្រួសារស្ទើរតែទាំងអស់ ចង់ទទួលសាកសពសាច់ញាតិរបស់ពួកគេ គឺមិនមែនចង់បានធាតុនោះទេ។

យោងតាមក្រសួងការបរទេស កម្រៃជើងសាក្នុងការនាំយក កោដ្ឋមួយទៅអាកាសយានដ្ឋាន Nội Bài គឺមានតម្លៃ ១,៣៧០ ផោន ឬ ៤១,១ លានដុង។

ការធ្វើមាតុភូមិនិវត្តន៍រាងកាយ នៅក្នុងមឈូសធ្វើពីស័ង្កសី អាចចំណាយរហូតដល់ទៅ ២,២០៨ ផោន ឬស្មើនឹង ៦៦ លានដុង។ ក្រសួងបានស្នើសុំ ឱ្យអាជ្ញាធរមូលដ្ឋានរៀបចំ ផែនការទទួលសាកសព ឬធាតុ ហើយដឹកពួកគេទៅកាន់ស្រុកកំណើត៕ ប្រែសម្រួលៈ ណៃ តុលា

To Top