ព័ត៌មានអន្តរជាតិ

រុស្ស៊ីស្នើឲ្យកសាង ទំនុកចិត្ត រវាងអាមេរិក និងកូរ៉េខាងជើង

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ កំពុងតែជំរុញ ឲ្យមានកិច្ចសហការគ្នា កាន់តែប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ស្របពេលដែលមន្ត្រីការទូត ជាន់ខ្ពស់ទីក្រុងព្យុងយ៉ាង បានជួបគ្នាជាមួយមន្ត្រីរុស្ស៊ី នៅក្នុងទីក្រុងមូស្គូ។

អនុរដ្ឋមន្ត្រីការបរទេសទីមួយ របស់ទីក្រុងព្យុងយ៉ាង លោក Choe Son Hui ជាមន្ត្រីការទូតជើងចាស់មួយរូប ពាក់ព័ន្ធកិច្ចការរវាងកូរ៉េខាងជើង និងអាមេរិក បានស្ថិតក្នុងប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនិងថ្ងៃពុធ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី TASS ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោកIgor Morgulov តាមប្រភពព័ត៌មាន បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុកថា លោកអនុរដ្ឋមន្ត្រី ការបរទេសទីមួយកូរ៉េខាងជើង នៅក្នុងក្រុងមូស្គូ តាមការអញ្ជើញរបស់អនុរដ្ឋមន្ត្រីការបរទេសទីមួយ រុស្ស៊ី លោក Vladimir Titov ៕
ប្រែសម្រួល៖ប៉ាង កុង

To Top