ព័ត៌មានអន្តរជាតិ

Yahoo Japan និងកម្មវិធីផ្ញើសារ Line ចាប់ផ្តើមបញ្ចូលគ្នា ដើម្បីបង្កើត យក្សអនឡាញ

តូក្យូ ៖ ក្រុមហ៊ុន Yahoo Japan និង Line Corp បានប្រកាសថា ពួកគេកំពុងច្របាច់បញ្ចូលគ្នា ដើម្បីបង្កើតយក្សអនឡាញមួយ ក្នុងការប្រកួតប្រជែង ទីផ្សារកម្មវិធីផ្ញើសារ នៅទូទំាងពិពភលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុន Z Holdings Corp ជាម្ចាស់ក្រុមហ៊ុន SoftBank Corp ប្រតិបត្តិការក្រុមហ៊ុន Yahoo Japan និងក្រុមហ៊ុន Naver Corp របស់ប្រទេសកូរ៉េខាងត្បូង ដែលជាម្ចាស់ភាគហ៊ុនភាគច្រើន នៅក្នុង Line បាននិយាយថា ពួកគេកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀង ចុងក្រោយនៅខែក្រោយ ។

ការរួមបញ្ចូលគ្នា នៅក្នុងការបណ្តាក់ទុនរួមគ្នា តាមរយៈការផ្តល់ជូនដេញថ្លៃនឹងបង្កើត បានជាក្រុមហ៊ុនអ៊ីនធើណេតដ៏ធំមួយ ជាមួយនឹងសេវាកម្មលក់ រាយការផ្សាយពាណិជ្ជកម្ម និងសេវាកម្មចល័តផ្សេងទៀតដូចជាការផ្ញើសារ ។

យោងតាមសេវាកម្ម របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឲ្យដឹងថា ការលក់រួមគ្នា គឺធំជាងគេក្នុងចំណោមប្រតិបត្តិករ អាជីវកម្មតាមអ៊ិនធើណេត របស់ជប៉ុន ដែលមានចំនួនច្រើន ជាងក្រុមហ៊ុន Rakuten Inc ។ ក្រុមហ៊ុនបាននិយាយថា ការបញ្ចូលគ្នានូវកម្លាំង នឹងអនុញ្ញាតឲ្យពួកគេរក្សាការប្រកួតប្រជែង នៅក្នុងទីផ្សារដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំង រួមទាំងការពង្រីក ទៅជាមនុស្សយន្ត និងតំបន់ថ្មីផ្សេងទៀត ។

យោងតាមក្រុមហ៊ុននានា ការធ្វើសមាហរណកម្មនឹងត្រូវអនុវត្តស្មើភាពគ្នា ប៉ុន្តែតម្លៃរំពឹងថា នឹងត្រូវបានសម្រេចចិត្តនៅខែធ្នូ។ ពួកគេបាននិយាយថា ការពិភាក្សាត្រូវបានបន្តរវាងក្រុមហ៊ុន Naver និង Z Holdings ចាប់តាំងពីខែមិថុនាបន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ Line នឹងត្រូវបានដកចេញ ។

ក្រុមហ៊ុន SoftBank បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនថ្មីនេះនឹងផ្តោតជាចម្បងលើទីផ្សារជប៉ុន ដោយស្វែងរកចម្លើយ ចំពោះតម្រូវការសង្គមរបស់ជប៉ុន ដូចជាចំនួនកម្មករ ដែលកំពុងរួញតូច និងគ្រោះមហន្តរាយធម្មជាតិ ៕
ដោយ៖លី ភីលីព

To Top