ព័ត៌មានអន្តរជាតិ

លោក ស៊ិនហ្ស៊ូ អាបេ ក្លាយជានាយករដ្ឋមន្ត្រីជប៉ុន កាន់តំណែងយូរបំផុត

បរទេស៖លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ បានក្លាយនាយករដ្ឋមន្ត្រីជប៉ុន កាន់តំណែងយូរបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន ប៉ុន្តែការកាន់តំណែង បំបែកឯកត្តកម្មរបស់លោកនេះ កំពុងតែអាប់ឱនដោយរឿងអាស្រូវថ្មីមួយ។

លោក អាបេ មានវ័យ៦៥ឆ្នាំ ដែលបានចាប់ផ្តើម កាន់តំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទីពីររបស់លោក នៅក្នុងឆ្នាំ២០១២នោះ កំពុងត្រូវគេចោទប្រកាន់ ពីបទប្រើប្រាស់មូលនិធិសាធារណៈ គាំទ្រគណបក្ស ក្នុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Asahi Shimbun និងទីភ្នាក់ងារសារព័ត៌មានជប៉ុនផ្សេងទៀត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការលាតត្រដាងនេះ គឺត្រូវបានកើតមានឡើង បន្ទាប់ពីលោក អាបេ បាននិយាយប្រាប់ ដល់គណៈកម្មាធិការថវិកាទីក្រុងតូក្យូមួយរូបថា លោកមិនពាក់ព័ន្ធ ក្នុងការជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍ ដែលបុគ្គលល្បីៗ និងអត្តពលិកជប៉ុន ចូលរួមជាភ្ញៀវ៕ ប្រែសម្រួល៖ប៉ាង កុង

To Top