ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន នឹងមិនចូលរួមកិច្ចប្រជុំអាស៊ាន នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ក្រុងព្យុងយ៉ាង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមិនចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេសមួយ ដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍ នៅសប្តាហ៍ក្រោយនោះទេ ដោយបដិសេធការអញ្ជើញ របស់លោកប្រធានាធិបតី មូន ជេអ៊ីន ក្នុងព្រឹត្តិការណ៍នោះ។

លោកមូន បានផ្ញើលិខិតផ្ទាល់ខ្លួនមួយនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីអញ្ជើញលោកគី ម ជុងអ៊ុន ទៅចូលរួម កិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង – អាស៊ាន ដែលគ្រោងនឹងធ្វើនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ នៅទីក្រុងកំពង់ផែប៊ូសាន ភាគអាគ្នេយ៍ ប៉ុន្តែប្រទេសកូរ៉េខាងជើង មិនអាចរកមូលហេតុណាមួយ ដែលមេដឹកនាំរបស់ខ្លួន មិនធ្វើដំណើរមកចូលរួម សម្រាប់ព្រឹត្តិការណ៍នេះទេ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ៕ ដោយ៖ ឈូក បូរ៉ា

To Top