ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីបូលូវី ថាចង់ត្រឡប់ចូលប្រទេសវិញ តែត្រូវមានការធានាសន្តិសុខ ពីសំណាក់រដ្ឋាភិបាល បណ្តោះអាសន្ន

បរទេស៖ អតីតប្រធានាធិបតីបូលីវីលោក Evo Morales បានប្រាប់សារព័ត៌មាន Sputnik ក្នុងបទសម្ភាសន៍មួយថា លោកចង់វិលត្រឡប់មក ប្រទេសវិញឆាប់ៗនៅថ្ងៃស្អែក ប៉ុន្តែត្រូវការការធានាសន្តិសុខ ពីរដ្ឋាភិបាលបណ្តោះអាសន្ន សម្រាប់ការវិលត្រឡប់នេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Morales បានចាកចេញទៅប្រទេសម៉ិចស៊ិក កាលពីដើមខែវិច្ឆិកា បន្ទាប់ពីយោធាបូលីវីបានជំរុញ ឱ្យលោកចុះចេញពីតំណែង បន្ទាប់ពីមានបាតុកម្មអហឹង្សាជុំវិញលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ។ ត្រឡប់ទៅបូលីវីវិញ។

កាលពីថ្ងៃពុធលោក Morales បាននិយាយនៅក្នុង សន្និសីទកាសែតមួយថា លោកចង់អោយអ្នកសម្របសម្រួលអន្តរជាតិ ចូលរួមនិងជួយគាត់ឱ្យវិលត្រឡប់ ទៅកាន់ប្រទេសបូលីវីវិញ។

លោកថា «យើងត្រូវបានគេប្រាប់ថា សហរដ្ឋអាមេរិកប្រឆាំងនឹងការ វិលត្រឡប់របស់ខ្ញុំទៅប្រទេសបូលីវី ។ ចំពោះខ្ញុំ ខ្ញុំចង់វិលត្រឡប់មកវិញឆាប់ៗនៅថ្ងៃស្អែក។ យើងកំពុងរង់ចាំរដ្ឋាភិបាលផ្តល់ការធានាដល់យើង ប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំ។ លោក Morales បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ននឹងទទួលខុសត្រូវចំពោះរឿងនេះ។

លោក Morales បានព្រមានដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ថាពួកគេនឹងមិនអាចជៀសវាងការទទួលខុសត្រូវចំពោះការបង្ក្រាបក្រុមបាតុករបានទេ ដោយនិយាយថា ច្បាប់អន្តរជាតិប្រសើរជាងក្រឹត្យ របស់រដ្ឋាភិបាលបណ្តោះអាសន្ន ដែលអនុញ្ញាតឱ្យយោធាបង្ក្រាបក្រុមបាតុករ៕

ប្រែសម្រួលៈ ណៃ តុលា

To Top