ព័ត៌មានអន្តរជាតិ

ស្រោមអនាម័យរបស់ឥណ្ឌា ដែលចែកក្នុងប្រទេស អ៊ូហ្គង់ដា ត្រូវប្រមូលវិញ ក្រោយរកឃើញថា ធ្លុះ និងអាចបែក

BBC៖ អង្គការសប្បុរសធម៌ ឈានមុខគេឈ្មោះ Marie Stopes បាននិយាយថា ខ្លួនបានប្រមូលស្រោមជាង មួយលានស្រោម ដែលបានចែកចាយនៅប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីមានការព្រួយបារម្ភផ្នែក សុវត្ថិភាពនៃការប្រើប្រាស់ ក្រោយពីការធ្វើតេស្ត៍សាកល្បងបានរកឃើញ ស្រោមអនាម័យម៉ាក Life Guard ផលិតដោយឥណ្ឌា មានផ្ទុកប្រហោង ឬការប្រថុយគ្រោះថ្នាក់អាចបែក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា Marie Stopes បានផ្តល់សេវាពន្យារកំណើត និងផែនការគ្រួសារក្នុងប្រទេសជាង ៣៥ ។

Marie Stopes ផ្គត់ផ្គង់ស្រោមអនាម័យ ចន្លោះពី ១,៥ លានទៅ ២ លាន ស្រោមដល់អ៊ូហ្គង់ដារាល់ខែ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ BBC ថា «យើងបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលកម្មវិធីមួយក្នុងប្រទេសរបស់យើង ចាំបាច់ត្រូវប្រមូលយកមកវិញបែបនេះ” ។

ការប្រមូលមកវិញនេះបាន កើតឡើងបន្ទាប់ពី NDA បានសរសេរទៅសប្បុរសជនកាលពីថ្ងៃទី ៣០ ខែតុលាដោយនិយាយថា ស្រោមអនាម័យម៉ាក Life Life ចំនួន ២ក្រុមធំៗ មិនបានបំពេញតាម“ តេស្តគុណភាព” នោះទេ៕

To Top