ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះថ្នាក់បង្កឡើងដោយអគ្គីភ័យ បានឆេះរាលដាលទូទាំង តំបន់ភាគខាងត្បូង នៃប្រទេសអូស្រ្តាលី នៅថ្ងៃព្រហ ស្បតិ៍នេះ ជាមួយគ្នានេះដែរ ពលរដ្ឋជាច្រើន ត្រូវបានព្រមាន ឲ្យជៀសឆ្ងាយ ពីតំបន់ហានីភ័យ ខណៈផ្សែង បានបក់មកពីភ្លើងឆេះព្រៃ បង្កភាពវឹកវរនៅក្រុងស៊ីដនី និងបណ្តាទីក្រុងធំៗ ផ្សេងៗទៀត ។
អគ្គីភ័យបានបំផ្លាញ នៅតាមបណ្តោយឆ្នេរសមុទ្រ ខាងកើតប្រទេស ហើយអ្នកស្លាប់ត្រូវបាន គេប្រកាសថា បាន កើនឡើងដល់៦នាក់ហើយ និងបានបំផ្លាញផ្ទះអស់ជាង៥០០ខ្នង គិតចាប់ពីពាក់ខែតុលា ។ ជាមួយគ្នានេះដែរ អាកាសធាតុបានប្រែប្រួល និងមិនមែនជារដូវក្តៅឡើយ លក្ខខ័ណ្ឌនៃភ្លើងឆេះព្រៃនៅមិនទាន់ដឹងច្បាស់ថាឈាន ដល់កម្រិតណា ។
ឥឡូវនេះ គ្រោះអគ្គីភ័យបានបន្ត ដល់តំបន់ភាគខាងត្បូង ដែលត្រូវបានប្រកាស សញ្ញាប្រុងប្រយ័ត្នពណ៌ក្រហម ដែលអគ្គីភ័យបានបង្កហានីភ័យខ្ពស់ នៅរដ្ឋវីកតូរីយ៉ា ដែលជារដ្ឋមួយស្ថិតនៅភាគពាយព្យ ដែលបានប្រកាសអំពី ភ្លើងឆេះព្រៃ កើតឡើងជាលើកដំបូង នៅក្នុង១ទសវត្សរ៍កន្លងមកកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា