សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងកាត់បន្ថយ កន្លែងសម្រាប់សេវាកម្ម យោធាជំនួសប្រហែល ១៣០០នាក់ នៅក្នុងឆ្នាំខាងមុខនេះ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីទប់ទល់នឹងចំនួនបុរស ដែលកំពុងបំពេញ កាតព្វកិច្ចយោធា ក្នុងពេលមានចំនួន ប្រជាជនថយចុះ។
តាមច្បាប់បុរស ដែលមានកាយសម្បទារឹងមាំ ទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវតែបំពេញកាតព្វកិច្ច យោធាចន្លោះពី ១៨ ទៅ ២៤ ខែ ប៉ុន្តែប្រទេសនេះ នៅតែអនុញ្ញាតឱ្យ អ្នកមានសញ្ញាប័ត្របណ្ឌិត និងអនុបណ្ឌិតអ្នកដែល មានជំនាញខាងឧស្សាហកម្ម និងនាវិកធ្វើការនៅវិទ្យាស្ថាន និងក្រុមហ៊ុន ដែលកំណត់ដោយ រដ្ឋជំនួសឱ្យការបម្រើយោធា។
ចចំនួននៃកន្លែងសេវាកម្មជំនួសឥឡូវនេះ គឺប្រហែល ៧.៥០០ ហេីយនៅថ្ងៃព្រហស្បតិ៍នេះដែ រ រដ្ឋាភិបាលកូរ៉េ បានប្រកាសថាខ្លួននឹងកាត់បន្ថយចំនួនពី ៦២០០ ក្នុងតំណាក់កាលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									