វ៉ាស៊ីនតោន៖ តំណាងពិសេស របស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើងលោក Stephen Biegun បានលេីកឡេីងថាលោកមិនបានឃើញភស្តុតាង ជាក់ស្តែងដែលថា កូរ៉េខាងជើង មិនមានគម្រោងរុះរើកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ប៉ុន្តែជឿជាក់ថាទីក្រុងព្យុងយ៉ាង នៅតែអាចធ្វើការជ្រើសរើសបាន។
លោកបានធ្វើការកត់សម្គាល់ នៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា សហរដ្ឋអាមេរិកអំឡុងពេលបើកសវនាការបញ្ជាក់ អំពីការតែងតាំងលោក ជាអនុរដ្ឋលេខាធិការ។
លោកបានបន្ថែមថាជំនឿ ត្រូវបានចែករំលែកដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលនៅតែមានទស្សនៈថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចធ្វើឱ្យការសម្រេចចិត្តនេះឈានទៅមុខបាន៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									