ព័ត៌មានអន្តរជាតិ

យន្តហោះ គ្មានមនុស្សបើក របស់កងទ័ព អាកាសអ៊ីតាលី ធ្លាក់នៅលីប៊ី ពេលកំពុងហោះ ប្រតិបត្តិការ

បរទេស៖ រូបថត នៃការធ្លាក់យន្តហោះគ្មាន មនុស្សបើក MQ-9 Reaper ដែលមានផ្ទុកផ្លាក សញ្ញាទ័ពអាកាស អ៊ីតាលី នៅលីប៊ី បានបង្ហាញខ្លួននៅលើបណ្តាញ សង្គមកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

យោងតាមសារព័ត៌មាន The Aviationist បានអោយដឹងថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ក្នុងចំណោមយន្តហោះ គ្មានមនុស្សបើក Reaper ចំនួន ៦ គ្រឿងរបស់កងទ័ពអាកាសអ៊ីតាលី បានធ្លាក់នៅក្បែរទីក្រុង Tarhuna នៃប្រទេសលីប៊ី ភាគអាគ្នេយ៍នៃរដ្ឋធានីទ្រីប៉ូលី ។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើយន្តហោះនេះ ធ្លាក់ដោយសារបច្ចេកទេស ឬត្រូវបានបាញ់ទម្លាក់ យ៉ាងណានោះទេ ។

គណនី Twitter ផ្លូវការរបស់អគ្គសេនាធិការការពារជាតិ អ៊ីតាលី បានបញ្ជាក់ពីការរំពឹងទុក នៅល្ងាចថ្ងៃពុធនេះ ដោយប្រកាសថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅលើទឹកដីលីប៊ី ខណៈពេលដែលខ្លួនកំពុងបំពេញបេសកកម្មគាំទ្រប្រតិបត្តិការ Mare Sicuro ប្រតិបត្តិការល្បាត ដែនសមុទ្រ នៅឆ្នេរលីប៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top