ហ្សេណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អង្គការសហប្រជាជាតិ (UN)បាននិយាយឲ្យដឹងថា កុមារជាង១០ម៉ឺននាក់ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅក្នុងការឃុំខ្លួន ទាក់ទងនឹងការធ្វើចំណាកស្រុក នៅសហរដ្ឋអាមេរិក ដែលជារឿយៗ រំលោភលើច្បាប់អន្តរជាតិ។
អ្នកនិពន្ធនាំមុខ នៃការសិក្សាជាសកល របស់អង្គការសហប្រជាជាតិ ស្តីពីកុមារ ដែលត្រូវបានដកហូតសិទ្ធិសេរីភាពលោក Manfred Nowak បាននិយាយថា តួលេខនេះ សំដៅទៅលើកុមារចំណាកស្រុក ដែលកំពុងជាប់ឃុំ ដែលបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក ដែលមិនបានរួមបញ្ចូល ក៏ដូចជាអ្នកដែលត្រូវបានឃុំឃាំង ជាមួយសាច់ញាតិ និងអនីតិជន ដែលបានបែកពីឪពុកម្តាយរបស់ពួកគេ មុនពេលឃុំខ្លួន ។
លោក Nowak បាននិយាយថា “ ចំនួនសរុបដែលត្រូវបានឃាត់ខ្លួនបច្ចុប្បន្ន មានចំនួន១០៣.០០០ នាក់ ។ យោងតាមការសិក្សាជាសកល ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ មានន័យថា សហរដ្ឋអាមេរិក មានចំនួនជិត១/៣នៃការឃុំខ្លួននេះ ។
នៅទូទាំងពិភពលោក យ៉ាងហោចណាស់មានកុមារ ចំនួន៣៣០.០០០នាក់ នៅទូទាំង៨០ ប្រទេស កំពុងត្រូវបានឃុំឃាំង ដោយសារហេតុផល ទាក់ទងនឹងការធ្វើចំណាកស្រុកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា