បរទេស៖ រដ្ឋមន្ត្រីការទូតចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការអនុម័តច្បាប់សិទ្ធិមនុស្សហុងកុង និងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ ធ្វើការបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពរបស់ទីក្រុងហុងកុងបាននោះឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា លោក វ៉ាង យី បាននិយាយប្រាប់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក William Cohen នៅក្នុងអំឡុងជំនួបក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យអ្នកណា មកបំផ្លាញគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរបស់ចិនបានឡើយ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្នុងសម្លេងឆ្នោតជាឯកច្ឆ័ន្ទមួយ បានអនុម័តច្បាប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ស្របពេលមានការបង្ក្រាបរបស់ចិន ទៅលើចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលកើតមាននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ អស់រយៈពេលជាច្រើនខែ៕
ប្រែសម្រួល៖ ប៉ាង កុង